วันพุธที่ 14 มีนาคม พ.ศ. 2561

ស្ថានភាពប្រព័ន្ធអប់រំ កម្ពុជា2018

     ថ្វីបើប្រទេសកម្ពុជា ជាប្រទេសដែលមិនទាន់មានភាពរីកចម្រើនក៏ដោយ តែធនធានចំណេះដឹងមានច្រើនគួរសម តាមរយះការសិក្សានៅសាលារៀន កាសិក្សាស្រាវជ្រាវនានា ចំណេះដឹងពីសង្គមក្នុងប្រទេស និងជំវិញពិភពលោក។ ប៉ុន្តែការប្រើប្រាស់ធនធានមនុស្សនៅកម្ពុជានៅមិនទាន់ប្រើចំណេះត្រូវនិងជំនាញ អាជីពការងារនៅឡើយ។ ជាពិសេសការនៅមានផ្នត់គំនិតដើម្បីតែខ្លួនឯង ដោយមិនបានគិតពីប្រយោជន៍រួមនៅក្នុងសង្គម។

មិនគ្រាន់តែការទទួលចំណេះដឹងអាត្មានិយម ពេលនៅសាលារៀន ឫកន្លែងការងារប៉ុណ្ណោះទេ ការទទួលចំណេះមិនល្អទាំងឡាយ បានតាំងតែពីនៅកុមាភាព។ ភាគច្រើនបានមកពីគ្រួសា និងសង្គមជំវិញ ដូចជាការឲ្យចេះកេងប្រវ័ញ្ញ ឲ្យប្រព្រឹត្តទង្វើអសិលធម៍ជាដើម។

         សរុបមកក៏មិនបានបន្ទោសខាងបុគ្គល គ្រួសារ សង្គមទាំងមួលនោះទេ តែនៅក្នុងប្រទេសមួយដែលសំបូរទៅដោយអសិលធម៍ក្នុងសង្គម ការយកប្រៀបគ្នាទៅវិញទៅមក ការបំផ្លាញ ការបំបាក់ស្មារតី ឫអសន្តិសុខក្នុងសង្គមទាំងឡាយនេះ ប្រាកដ្ឋជាចេញមកពី ការអប់រំ ។
     ដូចច្នេះប្រសិនបើប្រទេសកម្ពុជាមានឆន្ទះរៀបចំប្រព័ន្ធអប់រំឲ្យបានល្អ មិនថាក្នុងសាលារៀន វត្តអារាម តាមសង្គមមូលដ្ឋានទូទៅ រហូតដល់ថ្នាក់កំពូល ត្រូវផ្តល់ចំណេះដឹងនៃការសាមគ្គីភាពគ្នា ផ្តល់តំលៃសិលធម៍ក្នុងសង្គម មិនយកប្រៀបគ្នា  បង្កើនមោទនភាពជាតិលើផ្លូវត្រូវ ជាដើម ល។

ជឿជាក់ថាប្រព័ន្ធអប់រំនេះ និងបានរួមចំណែកកាត់បន្ថយភាពវឹកវរ និងទទួលបានស្នាមញញឺម និងទង្វើល្អៗ ជាបន្តរបន្ទាប់ ពីប្រជាជនទាំងមូល ដោយសាការរួមគ្នា គិតដើម្បីជាតិដូចគ្នា រីករាយនូវទង្វើរល្អដែលបានធ្វើ។ ជាពិសេេសវានិងក្លាយជាមេរៀន និងទំនាម និងទំលាប់ សម្រាប់កុមាជំនាន់ក្រោយរស់នៅ ដោយសុខ និងសន្តិភាព។




ไม่มีความคิดเห็น:

แสดงความคิดเห็น