តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានចំងាយប្រវែង ៣១៤ គ.ម ពីទីក្រុងភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ, ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកប្រាសាទបាគង, ស្រុកសៀមរាប, ស្រុកពួកនិងស្រុកក្រឡាញ់ ។ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជននិងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។
| រដ្ឋាភិបាល | |
|---|---|
| • អភិបាល ខេត្ត | ឃឹម ប៊ុនសុង |
| ផ្ទៃក្រឡា | |
| • សរុប | ១០២៩៩ គម២(៣៩៧៦ ម៉ាយ ការ) |
| ប្រជាជន (2008)[១] | |
| • សរុប | ៨៩៦៣០៩ |
| • សន្ទភាព | ៨៧/គម២ (២៣០/ម៉ាយ ការ) |
| ល្វែងម៉ោង | UTC+07 |
| លេខកូដប្រទេស (ទូរស័ព្ទ) | +855 |
| ក្រមអ.ម.អ. ៣១៦៦ | KH-17 |
ไม่มีความคิดเห็น:
แสดงความคิดเห็น