วันพุธที่ 18 ตุลาคม พ.ศ. 2560

ប្រព័ន្ធគមនាគមន៍ជាតិកម្ពុជា

ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិង​ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹកផ្លូវដែកនិងផ្លូវអាកាស ។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។


 ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកា​ខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម ផ្លូវជាតិមានចំនួន៤០២៧កន្លែង ។

 ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖
     ៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួល​យន្តហោះគ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា​ប្រាសាទអង្គរនិងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមក​ពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
 ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ
  1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.មនិងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០​គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
    1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា៣៤ ០០០ ម ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
    2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេរពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសានទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
  2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំងមានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសម្បូរកូនកោះណាស់) ។
    1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំណែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម។ នៅរដូវទឹកសម្រក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជម្រៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយៈកំពស់ទាបជាងដងទន្លេមេគង្គ។
    2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោងស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រីស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរណ៍
    3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
  3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲ្យមានទឹកជំនន់ ក្នុងរយៈពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស
  • កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង​ កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សម្រាប់ចរាចរណ៍ទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជម្រៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។

ไม่มีความคิดเห็น:

แสดงความคิดเห็น