មិនត្រឹមតែ នៅតាមផ្ទះប៉ុណ្ណោះទេ នៅតាមដងផ្លូវ ទីកំសាន្ត រម្យនីយដ្ឋាន និងទីតាំងសំខាន់ៗនានា ក៍ត្រូវបានរៀបចំ តុបតែង ឲ្យបានស្រស់ស្អាត ផងដែរ។
kokoprey
วันจันทร์ที่ 2 เมษายน พ.ศ. 2561
ការតុបតែងផ្ទះ ថ្ងៃចូលឆ្នាំខ្មែរ
ចូលឆ្នាំខ្មែរ ជាថ្ងៃដែលប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ ជួបជុំគ្នា ធ្វើបុណ្យទាន កំសាន្តសប្បាយ ជាដើម។ មុនថ្ងៃចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរតែងតែ រៀបចំតុបតែង បោសសម្អាតផ្ទះសម្បែង ដើម្បីទទួលជោគជ័យ លាងសម្បាត ទទួលឆ្នាំថ្មី នេះ។
មិនត្រឹមតែ នៅតាមផ្ទះប៉ុណ្ណោះទេ នៅតាមដងផ្លូវ ទីកំសាន្ត រម្យនីយដ្ឋាន និងទីតាំងសំខាន់ៗនានា ក៍ត្រូវបានរៀបចំ តុបតែង ឲ្យបានស្រស់ស្អាត ផងដែរ។
មិនត្រឹមតែ នៅតាមផ្ទះប៉ុណ្ណោះទេ នៅតាមដងផ្លូវ ទីកំសាន្ត រម្យនីយដ្ឋាន និងទីតាំងសំខាន់ៗនានា ក៍ត្រូវបានរៀបចំ តុបតែង ឲ្យបានស្រស់ស្អាត ផងដែរ។
วันพุธที่ 21 มีนาคม พ.ศ. 2561
បុណ្យចូលឆ្នាំប្រពៃណីខ្មែរ
នៅប្រទេសកម្ពុជាយើងមានកម្មវិធីបុណ្យជាតិជាច្រើន ដើម្បីអបអរសាទរនៃថ្ងៃសំខាន់ និងទទួលបានការឈប់សំរាកផងដែរ ។ថ្ងៃបុណ្យចូលឆ្នាំក៍ជាថ្ងៃមួយដែលមានសារះសំខាន់ រៀងរាល់ឆ្នាំប្រជាជនខ្មែរយើងបានឈប់សំរាកពីការងារ ហើយតែងតែប្រារព្វពីធីអបអរសារទរ ការជួបជុំគ្រួសារមិត្តភ័ក្រ ការដើរលេងកំសាន្តតាមរម្មនីយដ្ឋាន នានា ដោយក្តីសប្បាយរីករាយ។ អ្វីដែលសំខាន់នោះប្រជាជនខ្មែរយើងមិនដែលរំលងនៃការរៀបចំតុបតែងសម្អាតផ្ទះ និងត្រៀមទទួលនូវថ្ងៃថ្មី សេរីមង្គល និងការទទួលទេវតាឆ្នាំថ្មី (នៅក្នុងជុំនឿប្រជាជនខ្មែរ) ។
ជារឿយៗប្រជាជនខ្មែរយើងក៍មិនដែលខកខានក្នុងការទៅវត្តដើម្បី ធ្វើបុណ្យដាក់បាត ឫទីអារាមនានា ដែលជាទីបំណងនៃការធ្វើបុណ្យបំពេញទាន និងការជ្រះថ្លានៃបុណ្យ។
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ។
បើតាមឯកសារ វែបសាយ វិគីភីឌា បកស្រាយថា៖

- ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
- ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។
- ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តភិក្ខុស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។
ជារួម កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែ ប្រៀបដូចជាការបានជួបជុំឳពុកម្តាយ បងប្អូន ញ្ញាតិមិត្ត ទទួលបានការឈប់សំរាក ការសាម្មគ្គីគ្នា ភាពសប្បាយរីករាយ ការធ្វើបុណ្យតាមបែបប្រពៃណី ក្រោយពីការបំពេញការងាររៀងៗខ្លួនអស់រយះពេល១ឆ្នាំពេញ។ ដូចច្នេះប្រជាជនគ្រប់រូបគួរទទួលបានភាពរីករាយ និងរក្សារទំនាមទំលាប់ល្អៗ ដោយទទួលបានសន្តិភាពផ្លូវចិត្តនិងកាយ។ គួរប្រាសចាកអំពើរមិនល្អនានា ចេញ សាងជីវិត្តថ្មីភ្លឺថ្លា នៃឆ្នាំថ្មីនេះ។
วันพุธที่ 14 มีนาคม พ.ศ. 2561
ស្ថានភាពប្រព័ន្ធអប់រំ កម្ពុជា2018
ថ្វីបើប្រទេសកម្ពុជា ជាប្រទេសដែលមិនទាន់មានភាពរីកចម្រើនក៏ដោយ តែធនធានចំណេះដឹងមានច្រើនគួរសម តាមរយះការសិក្សានៅសាលារៀន កាសិក្សាស្រាវជ្រាវនានា ចំណេះដឹងពីសង្គមក្នុងប្រទេស និងជំវិញពិភពលោក។ ប៉ុន្តែការប្រើប្រាស់ធនធានមនុស្សនៅកម្ពុជានៅមិនទាន់ប្រើចំណេះត្រូវនិងជំនាញ អាជីពការងារនៅឡើយ។ ជាពិសេសការនៅមានផ្នត់គំនិតដើម្បីតែខ្លួនឯង ដោយមិនបានគិតពីប្រយោជន៍រួមនៅក្នុងសង្គម។
មិនគ្រាន់តែការទទួលចំណេះដឹងអាត្មានិយម ពេលនៅសាលារៀន ឫកន្លែងការងារប៉ុណ្ណោះទេ ការទទួលចំណេះមិនល្អទាំងឡាយ បានតាំងតែពីនៅកុមាភាព។ ភាគច្រើនបានមកពីគ្រួសា និងសង្គមជំវិញ ដូចជាការឲ្យចេះកេងប្រវ័ញ្ញ ឲ្យប្រព្រឹត្តទង្វើអសិលធម៍ជាដើម។
សរុបមកក៏មិនបានបន្ទោសខាងបុគ្គល គ្រួសារ សង្គមទាំងមួលនោះទេ តែនៅក្នុងប្រទេសមួយដែលសំបូរទៅដោយអសិលធម៍ក្នុងសង្គម ការយកប្រៀបគ្នាទៅវិញទៅមក ការបំផ្លាញ ការបំបាក់ស្មារតី ឫអសន្តិសុខក្នុងសង្គមទាំងឡាយនេះ ប្រាកដ្ឋជាចេញមកពី ការអប់រំ ។
ដូចច្នេះប្រសិនបើប្រទេសកម្ពុជាមានឆន្ទះរៀបចំប្រព័ន្ធអប់រំឲ្យបានល្អ មិនថាក្នុងសាលារៀន វត្តអារាម តាមសង្គមមូលដ្ឋានទូទៅ រហូតដល់ថ្នាក់កំពូល ត្រូវផ្តល់ចំណេះដឹងនៃការសាមគ្គីភាពគ្នា ផ្តល់តំលៃសិលធម៍ក្នុងសង្គម មិនយកប្រៀបគ្នា បង្កើនមោទនភាពជាតិលើផ្លូវត្រូវ ជាដើម ល។
ជឿជាក់ថាប្រព័ន្ធអប់រំនេះ និងបានរួមចំណែកកាត់បន្ថយភាពវឹកវរ និងទទួលបានស្នាមញញឺម និងទង្វើល្អៗ ជាបន្តរបន្ទាប់ ពីប្រជាជនទាំងមូល ដោយសាការរួមគ្នា គិតដើម្បីជាតិដូចគ្នា រីករាយនូវទង្វើរល្អដែលបានធ្វើ។ ជាពិសេេសវានិងក្លាយជាមេរៀន និងទំនាម និងទំលាប់ សម្រាប់កុមាជំនាន់ក្រោយរស់នៅ ដោយសុខ និងសន្តិភាព។

วันจันทร์ที่ 22 มกราคม พ.ศ. 2561
ខេត្តបាត់ដំបង
គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី(ប្រទេសថៃ)។
ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ។
ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ខេត្តបាត់ដំបងចែកចេញជា១៤ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ។
អ្នកល្បីល្បាញប្រចាំខេត្ត
- អ្នកស្រី រស់ សេរីសុទ្ធា អ្នកចំរៀងដ៏ល្បីល្បាញ
ទីរួមខេត្ត | ក្រុងបាត់ដំបង |
---|---|
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ប្រាជ ចន្ទ (ចាប់ពីខែតុលា ២០០៩) |
ផ្ទៃក្រឡា | |
• សរុប | ១១៧០២,០ គម២(៤៥១៨,២ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | លំដាប់ទី៥ |
ប្រជាជន (2008) | |
• សរុប | ១០៣៦៥២៣ |
• ចំណាត់ថ្នាក់ | លំដាប់ទី៤ |
• សន្ទភាព | ៨៩/គម២ (២៣០/ម៉ាយ ការ) |
• ចំណាត់ថ្នាក់សន្ទភាព | លំដាប់ទី១២ |
วันอาทิตย์ที่ 21 มกราคม พ.ศ. 2561
ខេត្តកំពង់ធំ
គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែងនៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំងនៅខាងត្បូង និង បឹងទន្លេសាបនៅភាគខាងលិច។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងស្ទឹងសែន ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០ ០០០ នាក់។
កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅក្នុងប្រទេសកម្ពុជា។
ខេត្តកំពង់ធំជាខេត្តដែលភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ជាខេត្តមួយផងដែរដែលសំបូរទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិដូចជាការកម្រនិងអសកម្មបឹង, ទន្លេ, ព្រៃភ្នំនិងប្រាសាទបុរាណចំនួនជាង 200 ។ ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបដែរ កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។ខាងលិចនៃផ្នែកមួយនៃផ្លូវជាតិលេខ 6 គ្របដណ្តប់ 30% ផ្ទៃធម្មតានេះគឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវនិងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះនិងនាំចេញទៅទៀត

- ធ្វើដំណើរដោយរថយន្តឈ្នួល
ប្រសិនបើ លោកអ្នកធ្វើ ដំណើររយៈពេលខ្លីទៅ ខេត្តកំពង់ធំ អ្នកអាចធ្វើដំណើរបានតាមរថយន្តឈ្នួលបាន ដោយចេញដំណើរពីផ្សារថ្មី ប៉ុន្តែវាពុំសូវមានសុវត្តិភាព ដូចការ ធ្វើដំណើរតាមរថយន្តក្រុងនោះទេ។
- -ពីក្រុងភ្នំពេញ ទៅ ខេត្តកំពង់ធំ តម្លៃ ១២ ០០០ រៀល
- -ពី ខេត្តកំពង់ធំ ទៅ ខេត្តសៀមរាប តម្លៃ ១៥ ០០០រៀល រយៈពេល ២ ទៅ ៣ ម៉ោង
- -ពី ខេត្តកំពង់ធំ ទៅ ត្បែងមានជ័យ ខេត្តព្រះវិហារ តម្លៃ ២៦ ០០០ រៀល រយៈពេល ៤ ទៅ ៦ ម៉ោង
วันอังคารที่ 16 มกราคม พ.ศ. 2561
ខេត្តសៀមរាប
ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលមានចំងាយប្រវែង ៣១៤ គ.ម ពីទីក្រុងភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ, ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកប្រាសាទបាគង, ស្រុកសៀមរាប, ស្រុកពួកនិងស្រុកក្រឡាញ់ ។
ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជននិងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។

• អភិបាល ខេត្ត | ឃឹម ប៊ុនសុង |
ផ្ទៃក្រឡា | |
• សរុប | ១០២៩៩ គម២(៣៩៧៦ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ៨៩៦៣០៩ |
• សន្ទភាព | ៨៧/គម២ (២៣០/ម៉ាយ ការ) |
ល្វែងម៉ោង | UTC+07 |
លេខកូដប្រទេស (ទូរស័ព្ទ) | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-17 |
วันพุธที่ 18 ตุลาคม พ.ศ. 2560
ប្រព័ន្ធគមនាគមន៍ជាតិកម្ពុជា
ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិងក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹកផ្លូវដែកនិងផ្លូវអាកាស ។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេគឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាពនិងប្រវែង ។
១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជាមានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
- ផ្លូវជាតិលេខ១: ចេញពីភ្នំពេញទៅបាវិតកាត់តាមអ្នកលឿងនិងខេត្តស្វាយរៀង មានប្រវែង១៦៧ គ.ម ។
- ផ្លូវជាតិលេខ២: ចេញពីភ្នំពេញទៅភ្នំដិនកាត់តាមក្រុងតាខ្មៅនិងខេត្តតាកែវមានប្រវែង១៣៧ គ.ម ។
- ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពតមានប្រវែង២៦០ គ.ម ។
- ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញទៅខេត្តព្រះសីហនុកាត់តាមខេត្តកំពង់ស្ពឺមានប្រវែង២៣២ គ.ម ។
- ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញទៅអូរជ្រៅកាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យមានប្រវែង៤០៨ គ.ម ។
- ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាមទៅខេត្តបន្ទាយមានជ័យកាត់តាមខេត្តកំពង់ធំនិងខេត្តសៀមរាបមានប្រវែង ៣៨៦ គ.ម ។
- ផ្លូវជាតិលេខ៧: ចេញពីស្គន់ទៅខេត្តស្ទឹងត្រែងកាត់តាមស្នួលមានប្រវែង ៥៤៣ គ.ម ។
ផ្លូវខេត្តមានប្រវែង៣៦៧៥ គ.មដែលតភ្ជាប់ពីទីរួមខេត្តទៅទីប្រជុំជនស្រុកនានាក្នុងខេត្ត ។ ផ្លូវខេត្តកសាងឡើងនិងជួសជុលដោយថវិកាខេត្តផ្ទាល់ ។ ស្ពានគ្រប់ប្រភេទនៅតាម ផ្លូវជាតិមានចំនួន៤០២៧កន្លែង ។
២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវែងសរុប៦៤៩ គ.មនិងទទឹង១ម៉ែត្រនិងមានស្ពានគ្រប់ប្រភេទប្រវែង ៩៩០គ.ម ។ ប្រព័ន្ធផ្លូវដែកមាន៖
៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជាមានអាកាសយានអន្តរជាតិពីរគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲ្យចុះចតបាន និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាប្រាសាទអង្គរនិងប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប ។ អាកាសយានដ្ឋានត្រូវបានរៀបចំនិងកែលំអដោយក្រុមហ៊ុនវិនិយោគបរទេសមកពីប្រទេសបារាំង។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយានដ្ឋានក្នុងស្រុកចំនួន៦កន្លែងទៀតគឺនៅក្នុង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជាសម្បូរទៅដោយផ្លូវទឹកណាស់ ។ គេបែងចែកផ្លូវទឹកនេះជាបីប្រព័ន្ធគឺ
- ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.មនិងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយៈកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
- របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
- ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេរពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសានទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
- ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំងមានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសម្បូរកូនកោះណាស់) ។
- របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំណែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសម្រក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជម្រៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវ៉ូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយៈកំពស់ទាបជាងដងទន្លេមេគង្គ។
- ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោងស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរណ៍។
- ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
- ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲ្យមានទឹកជំនន់ ក្នុងរយៈពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
- កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សម្រាប់ចរាចរណ៍ទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជម្រៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។
สมัครสมาชิก:
บทความ (Atom)
-
ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងក្នុងប្រទេសនិងក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស ។ ផ្លូវ គមនាគមន៍ ដែលសំខាន់ជាងគេគឺផ...
-
បឹងទន្លេសាប (ប្រភព ៖ វីគី) (Tonlé Sap)ជាបឹងទឹកសាបធំជាងគេនៅ អាស៊ីអាគ្នេយ៍ ។ ប្រជាជន កម្ពុជា ហៅ បឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាព...
-
ប្រព័ន្ធ សែលកាត (ប្រភព វីគី) 023 (+ 7digits But start with 5xxxxxx) 011 (+ 6 digits) 012 (+ 6-7 digits) 014 (+ 6 digits) 017 (+ 6 dig...